(ភ្នំពេញ)៖ សាកសពស្ត្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់អណ្ដែតទឹក ក្រោមស្ពានជ្រោយចង្វារថ្មី បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ បានឲ្យដឹងថា ស្ត្រីរងគ្រោះដែលបានស្លាប់អណ្ដែតទឹកនេះ ពុំទាន់ស្គាល់ពីអត្តសញ្ញាណ្ណនោះទេ និងសង្ស័យថា ជាស្ត្រីម្នាក់ដែលបានដើរមកលើស្ពានជ្រោយចង្វារចាស់ ហើយសម្រេចចិត្តលោតសម្លាប់ខ្លួនកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៦ ល្ងាចម្សិលមិញ ខណៈមកទល់ម៉ោងនេះ ស្ត្រីដែលបានស្លាប់អណ្ដែតទឹក នូវពុំទាន់ស្គាល់ពីអត្តសញ្ញាណ្ណានៅឡើយទេ។

ដោយឡែក កម្លាំងនគរបាលការិយាល័យ បច្ចេកទេសក៏ ពុំទាន់មកពិនិត្យសាកសពដែរ ដោយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ កំពុងរង់ចាំ សមត្ថកិច្ចជុំ មកត្រួតពិនិត្យដើម្បីស្វែងរកអត្តសញ្ញាណ្ណ ជនរងគ្រោះព្រមទាំងបន្តស្វែងរក មូលហេតុនៃការស្លាប់របស់ ជនរងគ្រោះ៕