(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ដល់ទិវាអ្នកម្តាយពិភពលោក ក្រុមហ៊ុន ទឹកពិសាវីតាល់ ដែលល្បីល្បាញ ផ្នែក ការងារសង្គមបានប្រារព្ធ កម្មវិធីមួយ ដែលមានឈ្មោះថា «ផ្តល់ក្តីស្រឡាញ់ ដល់អ្នកម្តាយទ្វេដង» ដែលក្រុម បុគ្គលិកវីតាល់ ប្រមាណ១០នាក់បានចុះទៅតាម មន្ទីរពេទ្យសម្ភពនានា ដើម្បីធ្វើចែកជូនទឹកវីតាល់ ចំណុះ ១លីត្រកន្លះ ដល់អ្នកម្តាយគ្រប់រូប បូកផ្សំជាមួយនឹងពាក្យជូនពរដល់ពួកគាត់ នឹងអរគុណ ចំពោះការស្រឡាញ់ បីបាច់ថែរក្សា កូនៗបានយើងល្អ នឹងផ្តល់ក្តីស្រឡាញ់ស្រស់ថ្លា និងបរិសុទ្ធ ដូចផលិតផល វីតាល់ ដូច្នេះដែរ ។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ ដែលជាអ្នកដឹកនាំគម្រោង «វីតាល់ផ្តល់ក្តីស្រឡាញ់ដល់អ្នក ម្តាយទ្វេដង»  បានលើកឡើងថា វីតាល់គឺជាក្រុមហ៊ុន ដែលតែងតែគិតគូរពីសង្គមជាតិ ជាពិសេសការគាំទ្រ ដល់អំពើល្អទាំងឡាយ ដោយយើងជឿរថាអតិថិជនទូទៅបាន ដឹងបានលឺហើយថា វីតាល់សកម្មយ៉ាងណា ក្នុងការងារសង្គមនេះដោយផ្អែកលើមូលនិធិ ២៥៛ របស់វីតាល់ក្នុងការជាវទឹកមួយដប។ ទិវាអ្នកម្តាយពិភពលោក គឺជាវប្បធម៌បរទេសក៏ពិតមែន ប៉ុន្តែនេះគឺជាវប្បធម៌ ដ៏ល្អមួយដែលកម្ពុជាយើង ជាពិសេសយុវវ័យជំនាន់ក្រោយ គួរអនុវត្តតាមឲ្យទូលំទូលាយទូទាំងប្រទេស។ ដូច្នេះហើយទើប វីតាល់បង្កើតកម្មវិធីមួយនេះឡើង ដើម្បីអបអរសាទរ ដល់ថ្ងៃដែលមាន អត្ថន័យមួយនេះ ក៏ជាការផ្សព្វផ្សាយទិវាអ្នកម្តាយឲ្យមានភាពកាន់តែល្បីល្បាញផងដែរ។

ឈ្លៀតក្នុងឱកាសនេះផងដែរ វីតាល់បានពាំនាំនូវ ផលិតផលវីតាលចំណុះ១លីត្រកន្លះ ភ្ជាប់ជាមួយនឹង ស្លាកកដប ដ៏ស្រស់ស្អាតដើម្បី ជាការជូនពរដល់អ្នកម្តាយទាំងឡាយ ដែលកំពុងតែពរពោះ និងកំពុងមើល ថែទាំកូនតូចៗរបស់ខ្លូននៅមន្ទីពេទ្យដែលទឹកវីតាល់គឺល្អបំផុត សម្រាប់ការឆុងទឹកដោះគោឲ្យទារក ដើម្បីសុខភាព ល្អរបស់ទារកផងដែរ ។ យើងសង្ឃឹមថា ទង្វើនេះអាចនឹងជាការលើកទឹកចិត្ត ប្រសើរមួយ ដល់អ្នកម្តាយទាំងអស់ ដែលតែងតែហត់នឿយគ្រប់ជំពូក ក្នុងកិច្ចការងារមើលថែទាំបុត្រធីតា។

វីតាល់ ពិតជារំភើប នៅពេលដែលទទួលបានការសាទរ និងស្វាគមន៍យ៉ាងខ្លាំងពីសំណាក់មាតាទាំងអស់ ដែលអ្នកខ្លះពុំដឹងថាមាន ទិវាមួយសម្រាប់ខ្លួនជាម្តាយផងទេ ពួកគាត់អគុណវីតាល់ទាំងស្នាមញញឹមដ៏ស្រស់ស្អាតថែម ក៏កោតសរសើរផងដែរចំពោះកម្មវិធី សង្គមដែលវីតាល់តែងតែមានកន្លងមក។ យើងក៏នឹងតាំងចិត្តថា នឹងធ្វើកម្មវិធី ទិវាអ្នកម្តាយនេះបន្តទៀតរៀងរាល់ឆ្នាំ។

គួរបញ្ជាក់ផងដែរថា កំឡុងពេលមួយរយៈចុងក្រោយនេះ វីតាល់បានបញ្ជេញសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ដោយសារតែវីតាល់ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទៅទូទាំងប្រទេស ដែលបានធ្វើឲ្យមូល និធិ ២៥៛របស់វីតាល់កាន់តែរីកធំទៅៗធ្វើឲ្យ យើងផ្តល់ផលប្រយោជន៍ទៅសង្គមកាន់តែខ្លាំងផងដែរ។ វីតាល់ក៏ សង្ឃឹមថា អតិថិជនអាចនឹងចូលរូមជាមួយវីតាល់ កាន់តែខ្លាំងជាងនេះ ផងដែរនៅថ្ងៃអនាគត៕