(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦​ លោក សុខ លូ​  អនុប្រធានគណក្សខេត្ត​ ប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ និងជាប្រធានក្រុមការងារយុវជន គណបក្សខេត្តកំពង់ធំ​ បានអព្ជើាញជាអធិបតីក្នុងពិធីប្រកាស ទទួលសកម្មជនភូមិ​-ឃុំ នៅទូទាំងស្រុក សណ្តាន់ ​ខេត្តកំពង់ធំ។

យុវជនទាំង៨៤ភូមិ​ និង៩ឃុំ នៃស្រុកសណ្តាន់​ ដែលកើតចេញពីការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ផ្ទៃក្នុងបក្សមានចំនួនសរុប ៥០២នាក់។

លោក សុខ លូ​  បានប្រាប់សកម្មជនយុវជនទាំងអស់ ឲ្យបានយល់ដឹងអំពីប្រវត្តិគណបក្ស​ អំពីការតស៊ូរបស់បុព្វបុរសក្នុងបក្សពិសេស សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ។

យុវជនទាំងអស់បានប្តេជ្ញាការពារសន្តិភាព​ ស្ថេរភាពនយោបាយនិងសមិទ្ធិផលនានា របស់គណបក្សប្រជាជនកម្ពុជាអោយនៅ ស្ថិតស្ថេរយូអង្វែង​ ប្តេជ្ញាដើរតាមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ និងប្រឆាំងដាច់ខាតរាល់ទង្វើដែល ប៉ុនប៉ងនាំមកនូវចលាចល និងទាញសង្គមជាតិឲ្យដើរថយក្រោយ។

យុវជនក៏បានប្តេជាផងដែរនិងធ្វើជាគំរូក្នុងភូមិ​ ឃុំរបស់ខ្លួន ហើយនិងប្រែក្លាយខ្លួនជាកម្លាំងចលករដើម្បីនាំជ័យជំនះ ជូនគណបក្សប្រជាជន កម្ពុជា នៅពេលបោះឆ្នោតខាងមុខនេះព្រោះថា មានតែគណបក្សប្រជាជនទេដែលដឹងសុខទុក្ខពិតប្រាកដរបស់ប្រជាជន​ នៅជាមួយ ប្រជាជនរហូតតាំងពីអតីតកាល​ បច្ចុប្បន្នកាលនិងទៅអនាគត៕