(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានបង្កើតនូវកម្មវិធីយ៉ាងពិសេសមួយ ដោយលោកអ្នកដែលទិញទូរស័ព្ទ Samsung Galaxy S7 Edge ឬ S7 នឹងទទួលបាន ស៊ីមកាត Cellcard ដែលមានទឹកប្រាក់៣៦០ដុល្លារ ហើយអាចប្រើអ៊ីនធឺណែតរហូតដល់ទៅ​3GB ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់​ ថ្ងៃទី ២០ ខែ​ឧសភា​ ឆ្នាំ២០១៦។​

Samsung Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូង ដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬបន្ថែមអង្គចងចាំមួយទៀត រហូតដល់ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែលអាចថតរូបបានច្បាស់ទោះនៅទីងងឹត៕