(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រទះឃើញសពស្អុយរលួយនៅសល់តែគ្រោងឆ្អឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចព្រែកអ្នកតាវាំង​ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយពីកម្លាំងទទួលបានព័ត៌មានថាប្រជាពលរដ្ឋបានប្រទះឃើញសាកសពដែលស្អុយរលួយ កម្លាំងក៏បានប្រញាប់ចុះទៅកន្លែងកើតហេតុភ្លាមៗ។ សមត្ថកិច្ចបាន បន្ដថា សាកសពដែលនៅសល់តែគ្រោងឆ្អឹងនេះ មិនដឹងថា ស្រីឬប្រុសនោះទេ ហើយក៏មិនស្គាល់អត្តសញ្ញាណដែរ បន្ទាប់មកកម្លាំងនគរបាលបានយកសពមកដាក់នៅវត្តអម្ពរវ័ន ហៅវត្តព្រែកថ្មី ដើម្បីទាក់ទងជំនាញ​កោសល្យវិច្ឆ័យ​មកចុះមកពីពិនិត្យដើម្បីសន្និដ្ឋានអោយកាន់តែច្បាស់លាស់៕