(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នាយទាហាននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាង កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា។​

ពិធីនេះក៏មានការចូលរួមពីសំណាក់ នាយរងសេនាធិការដ្ឋាន ស្នងការរង លោក នាយការិយាល័យ នាយអាវុធហត្ថជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត។