(កំពត)៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៤នាក់ រួមថ្នាំញៀន៩កញ្ចប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការ ជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌខេត្ត ធ្វើការឃាត់ខ្លួនបាននាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់អង្គភាព Fresh News ថា៖ ជនសង្ស័យទាំង៤ដែលឃាត់ខ្លួន រួមមានៈ១-ឈ្មោះប៊ុត តុលា ភេទប្រុស អាយុ២២ឆ្នាំ, ២-ឈ្មោះ អៀង វណ្ណចាន់សីហា ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងនិងខេត្តកែប ៣-ឈ្មោះឆាំ ហៀង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត និង ៤-ឈ្មោះ ទុយ ឆរលីហៀង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

វត្ថុតាងរឹបអូសបាន រួមមាន៖ ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន ៩កញ្ចប់តូចនិងសម្ភារៈពាក់ព័ន្ធមួយចំនួនផ្សេងទៀត។ បច្ចុប្បន្នជនសង្ស័យ ទាំង៤នាក់ខាងលើរួមជាមួយវត្ថុតាង ត្រូវនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកសាងសំណុំរឿង ដើម្បីចាត់ការតាម នីតិវិធីច្បាប់៕