(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ មេដឹកនាំកំពូលកម្ពុជា-ជប៉ុន ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន http://fna.asia/317d9ef

២៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យប្រកាន់ខ្ជាប់ជំហរ ប្រឆាំងការឈ្លានពានលើប្រទេសអ៊ុយក្រែន ក្នុងការបោះឆ្នោតជាអន្តរជាតិ http://fna.asia/e605329

៣៖ ប្រមុខការទូតកម្ពុជា៖ លោក មីន អោង ឡាំង នឹងពិចារណាក្នុងការអនុញ្ញាតឱ្យប្រេសិតពិសេសជួបលោកស្រី អោងសាន ស៊ូជី នៅថ្ងៃអនាគត http://fna.asia/811c106

៤៖ សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន អាចបង្កជាវិបត្តិធ្ងន់ធ្ងរជាងការរាតត្បាតនៃជំងឺកូវីដ១៩ បើមិនប្រញាប់បញ្ចប់វាទេ http://fna.asia/9b7efca

៥៖ កម្ពុជា វាយតម្លៃខ្ពស់ចំពោះតួនាទីឈានមុខរបស់ចិន ក្នុងការផ្តល់ និងផ្គត់ផ្គង់ឱសថ សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ រាប់លានដូស ដល់បណ្តាប្រទេសមេគង្គ http://fna.asia/54d35fa

៦៖ គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ បន្ទាប់ពីរកឃើញថា ក្លែងបន្លំឯកសារ http://fna.asia/faaf447

៧៖ ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារជូន លោកប្រធានាធិបតី ស៊ី ជិនពីង ចូលរួមរំលែកទុក្ខចំពោះករណីធ្លាក់យន្តហោះនៅតំបន់ក្វាងស៊ី បណ្ដាលឲ្យមនុស្ស១៣២នាក់ស្លាប់ http://fna.asia/d4f0baf

៨៖ ក្រសួងចំនួន៣ ចេញប្រកាសរួមកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា http://fna.asia/187ff96

៩៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ដល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ http://fna.asia/84c3ea3

១០៖ ២ខែដើមឆ្នាំនេះ កម្ពុជាទទួលចំណូលជាង៧៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ http://fna.asia/e9c38a3