(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង /សំណុំរឿង ចំនួន១៤ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក នុត សុខុម អនុប្រធាន គ.ជ.ប ជាប្រធាន និងសមាជិក គ.ជ.ប ចំនួន ៦ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

ពាក្យបណ្តឹងទាំង ១៤ ខាងលើនេះ មានកម្មវត្ថុដូចខាងក្រោម ៖

* ប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ លើពាក្យសុំចុះបញ្ជីបេក្ខជន របស់គណបក្សភ្លើងទៀន ចំនួន១បណ្ដឹង
* ប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន១០បណ្ដឹង និង គណបក្សភ្លើងទៀន ចំនួន១បណ្ដឹង
* ប្ដឹងសុំបដិសេធបញ្ជីបេក្ខជន នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន១ បណ្ដឹងនិងបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន ចំនួន ១ បណ្ដឹង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង៖