(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៧.៨លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៣,៩ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៣សែននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៨,៥៩៩,៧៥១នាក់ (ស្លាប់ ៤២,១៤៥នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៩៨៦,៨៣០នាក់ (ស្លាប់ ១៥៤,៣៤៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,០៧៩,២៤២នាក់ (ស្លាប់ ៣៤,៦៦៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៥,៨២១នាក់ (ស្លាប់ ៥៨,៧៧១នាក់)
* ថៃ ឆ្លងចំនួន ៣,៤៥០,៩៨០នាក់ (ស្លាប់ ២៤,៥៨២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,០៥៣,១៣៩នាក់ (ស្លាប់ ១,២២៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១០,១៧៦នាក់ (ស្លាប់ ១៩,៤២៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៦១,៨៦៦នាក់ (ស្លាប់ ៦៥២នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,២៨៥នាក់ (ស្លាប់ ៣,០៥៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១២៩,០៨១នាក់ (ស្លាប់ ២០០នាក់)៕