(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៦៣នាក់ (ករណីនាំចូល២នាក់ និងសហគមន៍៦១នាក់), ជាសះស្បើយ៥៥នាក់ និងស្លាប់២នាក់

២៖ ប្រមុខ NATO បញ្ជាក់ជាថ្មីថា នឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនទេ, តែសន្យាបន្តផ្ដល់ការគាំទ្រ

៣៖ ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារជូន លោកប្រធានាធិបតី ស៊ី ជិនពីង ចូលរួមរំលែកទុក្ខចំពោះករណីធ្លាក់យន្តហោះនៅតំបន់ក្វាងស៊ី បណ្ដាលឲ្យមនុស្ស១៣២នាក់ស្លាប់

៤៖ ក្រុមហ៊ុនរុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងទណ្ឌកម្មដែលដាក់ដោយប្រទេសលោកខាងលិច កំពុងជួបឧបសគ្គក្នុងការសងបំណុល

៥៖ HUAWEI ស្នើចូលរួមអភិវឌ្ឍវិស័យព័ត៌មានវិទ្យានៅកម្ពុជា ដើម្បីនាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុត និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន

៦៖ រុស្ស៊ី នឹងបណ្តេញមន្រ្តីទូតអាមេរិកមួយចំនួនចេញពីប្រទេស ជាការសងសឹកនឹងវ៉ាស៊ីនតោន

៧៖ បញ្ចប់មុខតំណែងលោក សុខ សុក្រឹត្យា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងពីទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន

៨៖ ចក្រភពអង់គ្លេស នឹងផ្ដល់មីស៊ីល ៦,០០០ដើម បន្ថែមឱ្យអ៊ុយក្រែន

៩៖ ២ខែដើមឆ្នាំនេះ កម្ពុជាទទួលចំណូលជាង៧៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

១០៖ គ្មានសមាជិក G20 ណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញនោះទេ, នេះបើតាមក្រសួងការបរទេសចិន

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៧៩៧,២៧០នាក់ (គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២)

១២៖ ទីបំផុតអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ចាកចេញពីមន្ទីរពេទ្យ ក្រោយការលើកលែងទោស

១៣៖ ការចរចាវិវាទការងាររវាងតំណាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែមិនទាន់ព្រមព្រៀងគ្នា, ក្រសួងនឹងបន្តប្រជុំសម្របសម្រួល នៅថ្ងៃទី២៩ ខែមីនាតទៀត

១៤៖ កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង ទំនងជាទើបបាញ់តេស្តមីស៉ីលផ្លោង ICBM នៅថ្ងៃព្រហស្បតិ៍នេះ

១៥៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់បាត់ដំបង នឹងសម្រេចការសាងសង់នៅឆ្នាំក្រោយ

១៦៖ រដ្ឋមន្រ្តីការបរទេសចិន ធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់អាហ្វហ្កានីស្ថាន ដើម្បីជួបរដ្ឋាភិបាលតាលីបង់

១៧៖ ម៉ាឡេស៉ីនឹងពិភាក្សាជាមួយសមាជិកដទៃទៀត ជុំវិញបំណងចង់ឱ្យ «ភាសាម៉ាឡេ» ក្លាយជាភាសាទី២ របស់អាស៊ាន

១៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣២,០២៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៧១នាក់ស្លាប់ ក្នុង១ថ្ងៃ

១៩៖ ថៃ៖ មនុស្ស ២៧,០២៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

២០៖ វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើសង្រ្គាមអ៊ុយក្រែន រាលដាលចូលទឹកដី NATO?

- ព័ត៌មាន Fresh News Plus

១៖ បញ្ហាកង្វះខាតបន្ទះឈីបបានធ្វើឱ្យ Volvo ខកចិត្ត និងមិនអាចសម្រេចតាមគោលដៅក្នុងការនាំចេញរថយន្តឱ្យបាន ច្រើនបំផុត

២៖ ខ្សែបម្រើស្លាប Everton កីឡាករ Townsend រងរបួសសរសៃពួរសាច់ដុំក្បាលជង្គង់ ត្រូវសម្រាករហូតចប់រដូវកាល

៣៖ FIFA ផ្លាស់ប្តូរទម្រង់ការប្រកួតជម្រុះ World Cup នៅតំបន់អូសេអានី បន្ទាប់ពីមានក្រុមដកខ្លួនពីការប្រកួត ដោយសារកូវីដ១៩

៤៖ ក្តៅៗ! កីឡាការិនីវាយកូនបាល់លំដាប់ទី១ ពិភពលោក Barty ប្រកាលចូលនិវត្តន៍ ត្រឹមវ័យ ២៥ឆ្នាំ

៥៖ Man United កំពុងពិចារណាខ្សែប្រយុទ្ធ Abraham នៅរដូវក្តៅអាចមកស្នងតំណែង Ronaldo

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)