(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានពី លទ្ធផលសវនាការជាសាធារណៈដោះស្រាយពាក្យបណ្តឹងតវ៉ា ចំនួន៥ លើបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន។

សវនាការជាសាធារណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដែលមានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ចំនួន ៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ។

ពាក្យបណ្តឹងទាំង៥ រួមមាន៖ (សំណុំរឿងលេខ ០៧១ នៅឃុំចំការអណ្ដូង ស្រុកចំការលើ លេខ ០៧២ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម លេខ ០៧៣ នៅសង្កាត់ កំពង់ចាម ក្រុងកំពង់ចាម លេខ ០៧៤ នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម និងលេខ ០៧៥ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម) ដែលតំណាង គណបក្ស ភ្លើងទៀន បានប្តឹងសុំតវ៉ាទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលបានបដិសេធបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖