(ភ្នំពេញ)៖ លោក ឆាន់ ឬទ្ធីភក្តិ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៥២ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក ឆាន់ ឬទ្ធីភក្តិ បានឱ្យដឹងថា លោកបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែង ដែលមានទំហំប្រមាណ ១០០ម៉ែត្រក្រឡា ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទិញពីឈ្មោះ ឈឹម ប៊ុនរ័ត្ន មានព្រំប្រទល់ខាងជើងទល់នឹងចំណីផ្លូវ, ខាងត្បូងទល់នឹងយង់ផែន, ខាងកើតទល់នឹងភាប៊ុនធឿង, ខាងលិចទល់នឹងឌូ កន។ លិខិតផ្ទេរសិទ្ធិលេខ ៨៨៣ ល.ប ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥។

លោកថា នៅអំឡុងឆ្នាំ២០១៦ លោកបានទុកឯកសារផ្ទុះសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ផ្ទះបងប្រុសបង្កើត មានទីតាំងនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយមកគាត់ក៏បានរុះរើផ្ទះដើម្បីធ្វើថ្ម ទើបង្វេងដៃមិន ដឹងទុកនៅកន្លែងណា ឬជ្រុះបាត់នៅកំឡុងពេលរុះរើផ្ទះ។

ប្រសិនបើថ្ងៃក្រោយមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ឬពាក់ព័ន្ឋនឹងការផ្ទេរសិទ្ធិ ធ្វើអំណោយទៅឲ្យបុគ្គលផ្សេង លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕