(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៧៣នាក់ (ករណីនាំចូល៨នាក់ និងសហគមន៍៦៥នាក់), ជាសះស្បើយ៧២នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ ប្រធានាធិបតីអ៊ុយក្រែនថា កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៉ី នឹងត្រូវដាក់ឱ្យធ្វើប្រជាមតិ

៣៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ប៉ាគីស្ថាន ពិនិត្យមើលសក្តានុពលផ្សេងៗ ដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក

៤៖ លោក ហ្សេលេនស្គី ទទូចជាថ្មីចង់ជួបចរចាជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម

៥៖ សមត្ថកិច្ចយកសាលក្រមកាត់ទោស សម រង្ស៉ី និងបក្ខពួក ក្នុងសំណុំរឿង «រួមគំនិតក្បត់» ទៅបិទនៅសង្កាត់ចាក់អង្រែលើ

៦៖ ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន៖ «ស្ថានការណ៍អ៊ុយក្រែននាំមកនូវ ការបំផុសគំនិតដ៏សំខាន់ ដល់បណ្តាប្រទេសអាស៊ាន»

៧៖ លោកស្រី ឱ វណ្ណឌីន ប្រកាសច្រានចោលការប្រឌិតព័ត៌មានថា ចាក់វ៉ាក់សាំងនាំឱ្យកើតជំងឺមហារីក និងចាត់ទុកការញុះញង់នេះជាការបង្កមហន្ដរាយដល់សង្គម

៨៖ តំណាង WHO ប្រចាំកម្ពុជា៖ ជំងឺកូវីដ អាចនឹងបញ្ចប់នៅពេលណាមួយ ប្រសិនបើពលរដ្ឋចូលរួមអនុវត្តវិធានការដាក់ចេញដោយ WHO ទាំងអស់គ្នា

៩៖ ស៊ែប៊ីទទូចឱ្យប៊ុលហ្ការី ដែលជាសមាជិក EU កុំបិទផ្លូវបញ្ជូនឧស្ម័នពីរុស្ស៊ី

១០៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ទោះតេស្ត PCR បង្ហាញថា អ្នកឆ្លងកូវីដ១៩ មានការធ្លាក់ចុះ ក៏ជំងឺនេះនៅតែផ្តល់ភាពព្រួយបារម្ភខ្លាំង, សូមកុំធ្វេសប្រហែសឲ្យសោះ

១១៖ ជប៉ុន ជំទាស់យ៉ាងខ្លាំង ចំពោះការដកខ្លួនរបស់រុស្ស៊ី ចេញពីកិច្ចចរចាស្ដីពីសន្ធិសញ្ញាសន្តិភាពសង្រ្គាមលោកលើកទី២

១២៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២២-២៩ ខែមីនា អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

១៣៖ សហភាពអឺរ៉ុបពុំអាចឯកភាពគ្នា ជុំវិញការចង់ដាក់ទណ្ឌកម្មលើ ប្រេងរបស់រុស្ស៉ី

១៤៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៧៨៨,២៦៨នាក់ (គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២)

១៥៖ សហភាពអឺរ៉ុប អនុម័តផែនការសន្តិសុខរួម ដែលនឹងអនុញ្ញាតឱ្យដាក់ពង្រាយកងទ័ព ៥,០០០នាក់ ពេលមានអាសន្ន

១៦៖ ទូរទស្សន៍ឥណ្ឌាដ៏ល្បី News18 បង្ហាញទីតាំងដ៏អស្ចារ្យ ៥កន្លែង សម្រាប់អ្នកដែលចង់កម្សាន្តនៅកម្ពុជា

១៧៖ មហាសន្និបាត UN ទំនងជានឹងរៀបចំការបោះឆ្នោតម្តងទៀត ក្នុងសប្តាហ៍នេះ ស្តីពីវិបត្តិសង្រ្គាមនៅអ៊ុយក្រែន

១៨៖ អូស្រ្តាលីប្រកាសពី ការបង្កើតបញ្ជាការដ្ឋានផ្នែកអវកាស ដើម្បីទប់ទល់ចិន

១៩៖ ថៃ៖ មនុស្ស ២១,៣៨២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

២០៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៦,៤៣៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣២នាក់ស្លាប់ ក្នុង១ថ្ងៃ

- ព័ត៌មាន Fresh News Plus

១៖ ថ្មីៗនេះ Alibaba កំពុងបង្កើនការទិញភាគហ៊ុនត្រឡប់មកវិញដល់ទៅ ២៥ពាន់លានដុល្លារអាមេរិកឯណោះ

២៖ សួនកម្សាន្ត Disneyland នៅទីក្រុងសៀងហៃ ត្រូវបិទទ្វារ ខណៈរកឃើញ ករណី កូវីដ-១៩ កើន ឡើង

៣៖ អាមេរិកកំពុងត្រួតពិនិត្យលើកិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុន Microsoft និង Activision ក្នុងតម្លៃជិត ៧០ពាន់លានដុល្លារអាមេរិក

៤៖ លីគធំៗ ៥នៅអឺរ៉ុបរដូវកាលនេះ Lewandowski នៅតែឈរលើគេស៊ុតបាន ៣១គ្រាប់បណ្តោះអាសន្ន

៥៖ គ្រូបង្វឹកជម្រើសជាតិអូស្ត្រាលី Arnold បានបំពានវិធានការធ្វើចត្តាឡីស័ក ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

៦៖ ខ្សែការពារក្លិប Atletico Madrid កីឡាករ Felipe ទទួលបានការកោះហៅ ចូលក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ប្រកួតជម្រុះ World Cup

៧៖ គណៈកម្មការរៀបចំ Paris 2024 Olympics សង្ឃឹមថា អាចលក់សំបុត្របានដល់ទៅ ១៣.៤លានសន្លឹក

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)