(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានខិតខំប្រឹងប្រែង និងរួមគ្នាធ្វើការពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសេសសល់សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២២ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក ឈុន ឈន់ បានថ្លែងក្នុងកម្មពិធីសន្និបាត «បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២២» របស់រដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៩ កងកម្លាំងទាំងប្រភេទ លោកមេឃុំទូទាំងខេត្តកំពង់ធំ នៅភោជនីដ្ឋានរស្មីចាន់ពេញវង់។

លោក ឈុន ឈន់ បានបន្ថែមថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទរួមទាំងការប្រយុទ្ធប្រឆាំង អំពើភាវរកម្ម និងហិរញ្ញប្បទានភេរវកម្មការប្រឆាំងការសម្អាតប្រាក់ការប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ ដែលពាក់ព័ន្ធ នឹងការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផ្សេងទៀត ព្រមជាមួយនឹងការបន្ត ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ចំណុចស្នូលនិងបរិស្ថានគ្រប់ដប់លើនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ចគោលដៅយុទ្ធសាស្ត្រនៃអភិបាលកិច្ច គឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋនិងការអភិវឌ្ឍប្រកបដោយបរិយាបទសមធម៌និងយុត្តិធម៌តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ចនិងរដ្ឋបាលក្នុងការដឹកនាំគ្រប់គ្រងនិងចាត់ចែងកិច្ចការប្រទេសជាតិ ជាពិសេសការធានា និរន្តរភាពនូវតួនាទី និងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើអត្ថប្រយោជន៍ប្រជាជនជាស្នូល និងលើ ការកសាងជាតិ។

លោកបានបន្តថា ត្រូវធ្វើការពង្រឹងសុវត្ថិភាពចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈរួមទាំងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ មិនស្របច្បាប់ និងលុបបំបាត់រថយន្តដឹកជញ្ជូនធំៗ ដែលកែច្នៃខុសបច្ចេកទេសនៃប្រទេសខាងក្នុង ការដឹកជញ្ជូន ដែលនាំឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងការបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។

បន្ថែមពីនេះទៀត ការបន្តពង្រឹងការអនុវត្តច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍តាមរយៈការពិតស្កាត់លំហូរជនអន្តោ ប្រវេសន៍នៅតាមព្រំដែន អាកាសយានដ្ឋាន និងព្រំដែនទឹកជាមួយនឹងការស្រាវជ្រាវរកជនអន្តោប្រវេសន៍ខុសច្បាប់ ដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនទៅប្រទេសដើមវិញ៕