(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងរុះរើអតីតបព្ជារបង់ប្រាក់ចំនួន២កន្លែង នៅផ្លូវវេងស្រេង ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកយកសិទ្ធិគ្រប់គ្រង ផ្លូវវេងស្រេងពីក្រុមហ៊ុន Tollway វិញ នៅចុងឆ្នាំ២០១៥ ហើយក្រុមហ៊ុននេះ ទាមទារឲ្យសាលារាជធានីភ្នំពេញ សង់ប្រាក់ជាង១០លានដុល្លារផងដែរ៕