(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ មានកិច្ចប្រជុំ ផ្សព្វផ្សាយការងារ ជ្រើសរើសកម្លាំង បំពេញក្របខណ្ឌជានាយទាហានរង នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការ រងអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា។

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ស្នងការ ស្នងការរង លោកវរសេនីយ៍ នាយការិយាល័យ នាយអាវុធហត្ថជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ៕