(ត្បូងឃ្មុំ)៖ លោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះ ជំរុញឲ្យសមាជិកបក្សបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឲ្យកាន់តែមានប្រសិទ្ធភាព។

នាកាសនោះដែរ លោកក៏បានលើកឡើងពីភាពជោគជ័យសំខាន់ៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលយ៉ាងធំធេងមួយចំនួន រួមមាន៖ ការតស៊ូរំដោះជាតិ, ការចងចាំស្មារតី៧មករា, ការកសាង និងការពារប្រទេស, ការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ, ដឹកនាំយុទ្ធសាស្រ្តច្បាស់លាស់ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩បានល្អ, ឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះក្នុងពេលកើតមានជំងឺកូវីដ និងការបើកប្រទេសឈានទៅការអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំ ជួយបង្កើនចំណូលគ្រួសារ និងសង្គមជាតិ។

លោកបានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំព្រះធាតុ បន្តខិតខំអនុវត្តតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ ជាពិសេសនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២៕