(ត្បូងឃ្មុំ)៖ លោក កែន សេរីរដ្ឋា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងលោកស្រី រួមជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងលេខាធិការដ្ឋានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នេះ បាននាំយកអំណោយសម្ភារសិក្សារបស់លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងលោកស្រី ចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាដំរិលសរុប ១២២៤នាក់ ដោយមានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មេឃុំ-សមាជិកក្រុមប្រឹក្សាឃុំដំរិល និងលោកគ្រូអ្នកគ្រូជាច្រើននាក់ផងថែរ។

ក្រោយពីបានពាំនាំការសួរសុខទុក្ខពីសំណាក់ប្រធាន និងលោកស្រី ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរួចមក លោក កែន សេរីរដ្ឋា បានគូសបញ្ជាក់ពីការងារអាទិភាពរួមមានការងារសិក្សាអប់រំផងដែរ ដែលក្រុមការងារត្រូវជួយជំរុញគាំទ្រលើកកម្ពស់នៅមូលដ្ឋាន។

ក្នុងឱកាសនោះ លោកបានថែ្លងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញការងារកន្លងមក និងជំរុញលើកទឹកចិត្តឱ្យខិតខំបន្តបន្ថែមទៀត ក៏ដូចជាសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។

សូមបញ្ជាក់ផងដែរថា សម្ភារសិក្សារបស់ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងលោកស្រី ដែលនាំយកមកចែកជូនសិស្សានុសិស្សនៅថ្ងៃនេះ ម្នាក់ៗទទួលបាន សៀវភៅសរសេរ២ក្បាល កូល័រផាត់ព័ណ៌១ប្រអប់ ប៊ិច២ដើម ខ្មៅដៃ២ដើម បន្ទាត់១ និងជ័រលុប១៕