(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៤៖២៣ នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយច្រកម្ទេស ទ្វារចរន្តទី២ (Feeder2)មូលហេតុបណ្តាលមកពីមានរថយន្តដឹកទំនិញ បើកបុកបាក់បង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០១ដើម និង ត្រង់ស្វូ ០១គ្រឿង ដែលបណ្តាលឲ្យដាច់ចរន្ត អគ្គិសនីដែលមានទីតាំងស្ថិតនៅ៖ (១) សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង (២) ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង២០៖០០នាទីយប់៕