(ឡុងដ៍)៖ ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស កំពុងតែស្ថិតនៅក្នុងតំណាក់កាលជ្រើសរើស អភិបាលថ្មី បើទោះជាមានការតវ៉ាពីប្រជាពលរដ្ឋក៏ដោយ ក្នុងនោះបុគ្គលពីររូបហើយដែលនឹង ត្រូវទទួលការបោះឆ្នោតសម្រេចជាលើកចុងក្រោយ គឺលោក Sadiq Khan ជាជនជាតិម៉ូស្លីមដំបូង ដែលអាចកាន់តំណែងអភិបាលក្រុង និង លោក Zac Goldsmith សកម្មជនគាំពារបរិស្ថានដ៏ល្បីឈ្មោះ ក៏កំពុងមានប្រជាប្រិយភាពខ្លាំងដែរ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៦ ទៀតថា អ្នកបោះឆ្នោតទាំងអស់នៅក្នុងចក្រភពអង់គ្លេស នឹងអាចចូលរួមក្នុងយុទ្ធនាការជ្រើសរើស អភិបាលក្រុងដែលគេពេញចិត្ត ស្របពេលដែល នាយករដ្ឋមន្ត្រីលោក ដេវីដ ខាម៉េរូន ហាក់កំពុងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការ ការពារប្រជាប្រិយភាពរបស់ខ្លួន តាមរយៈការរៀបចំយុទ្ធនាការនេះឡើង។

គួរបញ្ជាក់ថា លទ្ធផលនឹងត្រូវប្រកាសបន្ទាប់ពីបញ្ចប់យុទ្ធនាការ ស្វែងរកការគាំទ្ររយៈពេល ០៧សប្តាហ៍របស់ បេក្ខជនអភិបាលក្រុងនីមួយៗ។ ការបោះឆ្នោតរើសអភិបាលក្រុងនេះ នឹងត្រូវធ្វើឲ្យបានមុនការបោះឆ្នោតធ្វើប្រជាមតិថា តើអង់គ្លេស គួរស្ថិតនៅក្នុងសហភាពអឺរ៉ុបទៀតឬ ក៏អត់ នៅថ្ងៃទី២៣ ខែមិថុនា ខាងមុខ៕