(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ឧបាសិកា ជួរ ស្រ៊ុន ត្រូវជាម្តាយបង្កើតរបស់ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស សុខាភិបាល បានទទួលមរណភាពនៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។

សពឧបាសិកា ជួរ ស្រ៊ុន នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កម្មវិធីបុណ្យគម្រប់ ០៧ ថ្ងៃ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ : វេលាម៉ោង ៣:០០នាទីរសៀល ដោយមានកម្មវិធីជួបជុំបងប្អូន ញាតិមិត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ធ្វើ បទនមស្ការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសំដែងធម្មវិសេសទេសនា។ លុះព្រឹកឡើងថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ព្រឹក និមន្តព្រះសង្ឃរាប់បាត្រ ដាឆ្លង បង្សុកូល និងវេរភត្ត ប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការជូនព័ត៌មាន និងគោរពអញ្ជើញ មន្ត្រីរាជការនៃក្រសួងសុខាភិបាល និងញាតិមិត្តជិតឆ្ងាយនៃសពឱ្យបានជ្រាប ដើម្បីចូលរួម រំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព និងចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕