(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «លក្ខខណ្ឌតុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជូនសាធារណជនឲ្យបានជ្រាបច្បាស់ អំពីផលិតភាពកសិកម្មរបស់កម្ពុជា ដែលអាចបង្កើនសក្តានុពលសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងកូរ៉េ ក្នុងឱកាសកាលានុវត្តភាព ចូលរួមជម្រុញនូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រើសើរ នៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា។

សូមទស្សនាវីដេអូទាំងស្រុង នៃសន្និសីទសារព័ត៌មាន នៅខាងក្រោមនេះ៖