(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា (JICA) បានរៀបចំការប្រកួតប្រជែង Think!Think! ក្នុងគោលបំណងលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការរៀនសូត្របើទោះបីស្ថិតក្នុងស្ថានភាពវិបត្តិកូវីដ។

អ្នកឈ្នះ៥នាក់ ក្នុងចំណោមអ្នកចូលរួមប្រកួត ៥០០ នាក់ ទទួលបានរង្វាន់ជា ថេបប្លេត នៅក្នុងពិធីប្រគល់រង្វាន់ ដែលរៀបចំឡើងនៅ ស៉ីងស៉ីង លើននីងលេប ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ។

JICA បានសហការជាមួយ Think!Think! ដែលជាកម្មវិធីសិក្សាបែបបច្ចេកវិទ្យាលេខ១ របស់ជប៉ុន និងជាមួយក្រុមហ៊ុន ម៉ាយថេប ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ Ed Tech ឈានមុខគេពីប្រទេសម៉ាឡេស៉ី។

លោក ដេវីត ប្រធានក្រុមហ៊ុន ម៉ាយថេប បានឲ្យដឹងថា «ពួកយើងរីករាយណាស់ដែលបានលឺថា មានសិស្សានុសិស្សប្រមាណ ៥០០នាក់ បានចូលរួមការប្រកួតប្រជែងតាមរយៈអនឡាញ។ ពួកយើងតាំងចិត្តយ៉ាងមុតមាំ ទៅលើការធ្វើឲ្យប្រសើរឡើង ក្នុងការអប់រំតាមរយៈឥទ្ធិពលនៃបច្ចេកវិទ្យា។ ពួកយើងចង់ប្រើប្រាស់នូវឧបករណ៍ និងបច្ចេកទេសនៃការរៀនសូត្រក្នុងសតវត្សន៏ទី២១ ដើម្បីធ្វើឲ្យកុមារអាចក្លាយទៅជាអ្នកដឹកនាំនាពេលអនាគត ក្នុងឧស្សាហកម្ម4.0»