(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «លក្ខខណ្ឌតុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩៖៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជូនសាធារណជនឲ្យបានជ្រាបច្បាស់ អំពីផលិតភាពកសិកម្មរបស់កម្ពុជា ដែលអាចបង្កើនសក្តានុពលសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងកូរ៉េ ក្នុងឱកាសកាលានុវត្តភាព ចូលរួមជម្រុញនូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រើសើរ នៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា។

វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ តំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕