(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៣២នាក់ ក្នុងនោះករណីនាំចូលចំនួន ៨នាក់ និងឆ្លងក្នុងសហគមន៍១២៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៧៩នាក់ និងគ្មានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,៦២៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣០,៤០៧នាក់, ស្លាប់សរុបចំនួន ៣,០៤៩នាក់៕