(ភ្នំពេញ)៖ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ ដល់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំជាមួយ គ្រួសាររបស់លោក ចំពោះមរណភាព ឧបាសិកា សុខ អ៉ីម ។

ឧកញ៉ា គួច ផេង បានថ្លែងថា «តាងនាមអោយក្រុមគ្រួសារ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប្រធាន និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំជាមួយ គ្រួសារខ្ញុំ ចំពោះ មរណភាព ឧបាសិកា សុខ អ៉ីម ដែល ត្រូវជាម្តាយ ម្តាយក្មេក និង ជីដូន ដែល ប្រកបដោយ ព្រហ្មវិហារធម៌ និង ជាទី គោរព ស្រលាញ់ របស់ យើងខ្ញុំ»

សារលិខិតរំលែកទុក្ខ របស់ឯកឧត្តមប្រធាន បានបញ្ជាក់ ពី ការយកចិត្តទុក្ខដាក់ ស្រលាញ់រាប់អាន ដ៏ជ្រាលជ្រៅ បំផុត ចំពោះ រូបខ្ញុំបាទ និង ភរិយា ព្រមទាំងក្រុមគ្រួសារ ដែល ធ្វើ អោយ ខ្ញុំបាទបំភ្លេច មិនបាន នូវសមានចិត្ត របស់ឯកឧត្តម ប្រធាន និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជន កម្ពុជាទាំងអស់ ។

ខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាតាមថែរក្សាទឹកដីនៃព្រះរាជា-ណាចក្រកម្ពុជា សូមជួយតាមថែរក្សាការពារ និងប្រទានពរជ័យ បវរសួស្តី ជ័យមង្គលនិងវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តម ប្រធាន និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជន កម្ពុជាទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ៕