(ភ្នំពេញ)៖ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ គ្រួសាររបស់លោក ចំពោះ មរណភាព ឧបាសិកា សុខ អ៉ីម។

ឧកញ៉ា គួច ផេង បានឲ្យដឹងថា «តាងនាមអោយក្រុមគ្រួសារ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ាប្រធាន និងលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និង បងប្អូនសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ គ្រួសារខ្ញុំ ចំពោះ មរណភាព ឧបាសិកា សុខ អ៉ីម ដែល ត្រូវជាម្តាយ ម្តាយក្មេក និង ជីដូន ដែល ប្រកបដោយ ព្រហ្មវិហារធម៌ និង ជាទី គោរព ស្រលាញ់ របស់ យើងខ្ញុំ»

សារលិខិតរំលែកទុក្ខ របស់អ្នកឧកញ៉ា ប្រធាន បានបញ្ជាក់ ពីការយកចិត្តទុក្ខដាក់ ស្រលាញ់រាប់អាន ដ៏ ជ្រាលជ្រៅបំផុត ចំពោះរូបខ្ញុំបាទ និង ភរិយា ព្រម ទាំងក្រុមគ្រួសារ ដែលធ្វើអោយខ្ញុំបាទបំភ្លេច មិនបាន នូវ សមានចិត្ត របស់អ្នកឧកញ៉ាប្រធាន និងលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និង បងប្អូន ទាំងអស់ ដែលជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ទាំងអស់ ។

ខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាតាមថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយតាមថែរក្សាការពារ និង ប្រទានពរជ័យ បវរសួស្តី ជ័យមង្គលនិងវិបុលសុខគ្រប់ប្រការជូនចំពោះអ្នកឧកញ៉ាប្រធាន និងលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និង បងប្អូនសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ៕