(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។

«ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយមួយក្រោមភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិ SOS បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ខេត្តព្រៃវែង ដើម្បីជាទីពឹងរបស់កុមារកំព្រា និងខ្វះការថែទាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង ដែលបានឧបត្ថម្ភដល់ការកសាងភូមិកុមារ SOS ដើម្បីផ្តល់ការថែទាំ និងការរស់នៅមួយដ៏សម្រាប់កុមារកំព្រា និងកុមារខ្វះថែទាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានធ្វើការងារច្រើនណាស់ ដើម្បីកុមារ។ សម្តេចតេជោ បានថ្លែងថា នៅលើពិភពលោកដែលមានកុមាររងគ្រោះដូចកម្ពុជានោះទេ ដោយសារតែរបបប្រល័យពូជសាសន៍ប៉ុលពតបន្សល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានមោទនភាពចំពោះកិច្ចប្រឹងប្រែងជួយដល់កុមារ ដោយមិនទុកកុមាររងគ្រោះចោលនោះឡើយ។

* សម្តេចតេជោ បានថ្លែងថា កុមារដែលចិញ្ចឹមបីបាច់ដោយអង្គការកុមារ SOS ប្រមាណ៤នាក់ បានក្លាយទៅជាវេជ្ជបណ្ឌិត, ៦នាក់ ក្លាយជាវិស្វករ, ៧នាក់ ក្លាយអ្នកបម្រើការនៅធនាគារ, ៣នាក់ ក្លាយជាស្ថាបត្យករ, ២នាក់ ក្លាយជាអ្នករចនា និងជាច្រើននាក់ទៀត បានក្លាយជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើការងារក្នុងជួររាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានធ្វើការងារច្រើនណាស់ដើម្បីកុមារ។ ក្នុងនោះកម្ពុជា បង្កើតកម្មវិធីទ្រទ្រង់ដល់កុមារកំព្រាប៉ុណ្ណោះទេ។ តែកម្ពុជា ក៏បានយកចិត្តទុកដាក់លើម្តាយ និងកុមារ ដែលមានជីវភាពខ្វះខាតផងដែរ។ ចាប់តាំងពីឆ្នាំ២០១៩មក មានម្តាយ និងកុមារ ជាង២៥ម៉ឺននាក់ ទទួលបានការឧបត្ថម្ភថវិកា ចាប់ផ្តើមពីមានផ្ទៃពោះ ដល់អាយុ ២ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងពិនិត្យក្នុងការបង្កើនថវិកាឧបត្ថម្ភជូនដល់ម្តាយ និងកុមារ ក្នុងគ្រួសារក្រីក្រ ចាប់ពីពេលមានផ្ទៃពោះ ដល់អាយុ ២ឆ្នាំ នៅពេលកម្ពុជាមានស្ថានភាពសេដ្ឋកិច្ចកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសាងសង់មជ្ឈមណ្ឌលសម្រាប់កុមារីរងគ្រោះដោយការរំលោភបំពានពីឪពុក ហើយក៏បានសាងសង់ សាលាសម្រាប់កុមារពិការភ្នែក និងគរថ្លង់ ដែលជាកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អង្គការ SOS នឹងបន្តកិច្ចខិតខំជាមួយកម្ពុជា ដើម្បីជួយដល់កុមារកំព្រា និងខ្វះការថែទាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សកើតមកមានវាសនាដូចគ្នា តែទាមទារឱ្យមានការផ្តល់ឱកាសដល់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក់ស្តែងកុមារកំព្រានៅតាមភូមិកុមារ SOS មានកុមារជាច្រើន បានក្លាយទៅជាអ្នកមានជោគវាសនាល្អ មានចំណេះដឹង កើតចេញពីបីបាច់ ការផ្តល់នូវការអប់រំនៅទីនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដូចជារូបសម្តេច និងសម្តេចក្រឡាហោម កើតក្នុងស្ថានភាពមួយដ៏លំបាក តែការប្រឹងប្រែង ក៏បានក្លាយជាមេដឹកនាំជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់ស្តីឱ្យជនបរទេសមួយចំនួន ដែលទូន្មានកម្ពុជា ដោយសម្តេចបានតបទៅវិញថា ពួកគេគ្រាន់តែមានឱកាសកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ តែសមត្ថភាពមិនប្រាកដថាខ្លាំងជាងពលរដ្ឋកម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលមានជំងឺកូវីដ១៩ ផ្ទុះឡើង មានសារព័ត៌មាន និងបណ្តាប្រទេសមួយចំនួន បានមើលស្រាលកម្ពុជាថានឹងជួបស្ថានភាពអាក្រក់ព្រោះជំងឺកូវីដ១៩នេះ។ តែទីបំផុតកម្ពុជា បានក្លាយទៅជាប្រទេសគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា សម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលមានជំងឺកូវីដ១៩ ផ្ទុះឡើង មានសារព័ត៌មាន និងបណ្តាប្រទេសមួយចំនួន បានមើលស្រាលកម្ពុជាថានឹងជួបស្ថានភាពអាក្រក់ព្រោះជំងឺកូវីដ១៩នេះ។ តែទីបំផុតកម្ពុជា បានក្លាយទៅជាប្រទេសគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា សម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ក៏សម្រេចលុបចោលការធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវការផ្តល់ការទិដ្ឋាការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ។

* សម្តេចតេជោ បានថ្លែងថា ការសម្រេចនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសកម្ពុជា សម្រាប់ប្រជាពលរដ្ឋ សម្រាប់ភ្ញៀវអន្តរជាតិ និងអ្នកធ្វើធុរកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នឹងរៀបចំកិច្ចសន្ទនាសកលលើកទី២ ពាក់ព័ន្ធបញ្ហាអាស៊ាន ដោយមានការចូលរួមរបស់ប្រទេសសមាជិកអាស៊ា និងប្រទេសដៃគូ ព្រមទាំងអ្នកពាក់ព័ន្ធជាមួយអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងសរសេរសៀវភៅលំអិតពាក់ព័ន្ធដំណើរការងារដឹកនាំជាតិរបស់សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា សៀវភៅនេះ មានរាប់ម៉ឺនទំព័រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រៃវែងពីអតីតកាល និងបច្ចុប្បន្ន បានប្រែប្រួលច្រើនណាស់។ ព្រៃវែង បច្ចុប្បន្នមានរហូតដល់សាកលវិទ្យាល័យ។

* សម្តេចតេជោ ហ៊ុន សែន បានកើតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រៃវែង ដែលបានប្រឹងប្រែងរួមគ្នាអភិវឌ្ឍខេត្តព្រៃវែង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីអតីតកាលសម្តេច និងថ្នាក់ដឹកនាំជាតិ បានធ្វើដំណើរចុះតាមខេត្តច្រើនណាស់ ដើម្បីដោះស្រាយការងារ និងការកសាងជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានប្រដៅក្រុមអ្នកវិភាគមួយចំនួន ដែលបានវិភាគទាំងខុសឆ្គងការងារប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានអាស៊ាន គ្មានសិទ្ធិកំណត់ពេលវេលាសម្រាប់ប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកឡើយ ដោយគ្រាន់តែជាអ្នកសម្របសម្រួលជាមួយសមាជិកអាស៊ានប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែមេសា សម្តេចអាចអញ្ជើញទៅជប៉ុន ដើម្បីប្រជុំពាក់ព័ន្ធបញ្ហាទឹក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់មានពេលវេលាជាក់លាក់សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឡើយទេ ដោយទុកឱ្យឥណ្ឌូនេស៊ី ជាអ្នកសម្របសម្រួល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្ឃឹមថាបណ្ឌិតវិភាគ និងសាស្ត្រាចារ្យ ទៅរៀនមើលពីកិច្ចការអាស៊ានឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន កំពុងពិចារណាលើការបណ្តុះបណ្តាលពីអាស៊ាន ដើម្បីបង្កើនការយល់ដឹង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់អាស៊ានកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវប្រើប្រាស់ឱ្យអស់នូវលទ្ធភាពទាំងឡាយនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ាន, អាស៊ាន និងដៃគូ ដើម្បីពង្រីកការនាំចេញរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រៃវែង គឺជាខេត្តមួយធ្វើឱ្យកម្ពុជាមានអតិរេក (លើសពីការកំណត់) ស្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាអាចប្រជុំនៅពេលណាក៏បាន កម្ពុជាអាចលើកពេលកិច្ចការនៅក្នុងប្រទេស។ សម្តេចតេជោ ស្នើកុំឱ្យមានការនិយាយថា កម្ពុជាមិនចង់ប្រជុំជាមួយអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យជេរសម្តេចរឿងសាំងឡើងថ្លៃ ព្រោះវាជាបញ្ហាសកល។

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះអង្គការ SOS ដែលមិនមានការបង្ខិតបង្ខំឱ្យគោរពសាសនា។ សម្តេចតេជោ បានចាត់ទុកនេះជាចំណុចពិសេសរបស់អង្គការ SOS។ សម្តេចតេជោ ស្នើដល់អង្គការដទៃគួរអនុវត្តតាមអង្គការនេះ។ សម្តេចតេជោ ចាត់ទុកការកំណត់ឱ្យគោរពសាសនាតាមប្រទេសម្ចាស់ជំនួយ គឺជាការរំលោភនឹងច្បាប់របស់កម្ពុជា ដែលបានចែងពីសេរីភាពលើការគោរពសាសនា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកកម្ពុជា គឺកម្ពុជានឹងទទួល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាថ្មីថា កម្ពុជា មិនគាំទ្រការស្ម័គ្រចិត្តទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅទូតអាល្លឺម៉ង់នៅកម្ពុជា ទៅមើលពលរដ្ឋខ្លួន ដែលកំពុងស្នាក់ព្យាបាលនៅកាល់ម៉ែត។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖២៤នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News.