(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន ៨លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុស) រងរបួសធ្ងន់៤នាក់ ​(ប្រុស) និងរបួសស្រាល៣នាក់ (ស្រី២នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានបញ្ជាក់ទៀតថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ៨លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៤គ្រឿង រួមមាន ម៉ូតូ​ចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន១គ្រឿង រថយន្តធុនធំចំនួន ៤គ្រឿង យានផ្សេងៗចំនួន ១គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមាន ល្មើសល្បឿន៣លើក (ស្លាប់២នាក់), បត់គ្រោះថ្នាក់៣លើក និងប្រជែងគ្រោះថ្នាក់២លើក (ស្លាប់២នាក់) ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៨នាក់ (យប់៤នាក់)។

​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យាន​យន្តដែល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន៤៣៤០គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន២០០៩គ្រឿង ​និងពិន័យ​សរុប ២៣៣១គ្រឿង៕