(ព្រះសីហនុ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន ចុះមកប្រជុំដកពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការងទទួលផែនសន្តិសុខ លោកនាយ-នាយរងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ដែលមានគោលដៅ នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានដាក់នូវទិសដៅការងារមួយចំនួនដូចជា៖

*ទី១៖ បន្តបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននៅខេត្តព្រះសីហនុ នៅខែមេសា ឆ្នាំ២០២២

*ទី២៖ បន្តតាមដានស្រាវជ្រាវបទល្មើសតាមបណ្តាគោលដៅងាយរងគ្រោះ

*ទី៣៖ ត្រួតពិនិត្យប្រវត្តិរូបភ្នាក់ងារសន្តិសុខឯកជនឲ្យបានច្បាស់លាស់៕