(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៣៩នាក់ (ករណីនាំចូល២៤នាក់ និងសហគមន៍១១៥នាក់), ជាសះស្បើយ៤២៥នាក់ និងស្លាប់១នាក់

២៖ ចិន ថាពិភពលោកមិនត្រូវការ «សង្រ្គាមត្រជាក់» ឡើយ តែចង់បានការរីកចម្រើនទាំងអស់គ្នា

៣៖ នាវាការពារជើងទឹកជប៉ុនពីរគ្រឿង ជាមួយនាវឹក ២០០នាក់ ចូលចតនៅកម្ពុជា ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុនមកកាន់កម្ពុជា

៤៖ រុស្ស៊ីអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ដំណើរការទៅមុខតាមផែនការ

៥៖ សម្តេចពិជ័យសេនា ទៀ បាញ់ រំពឹងជប៉ុននឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យយោធាជាមួយកម្ពុជា កាន់តែសកម្មថែមទៀត

៦៖ អ៊ុយក្រែន ព្យាយាមស្វែងរកការធានាសន្តិសុខ នៅក្នុងកិច្ចចរចាជាមួយរុស្ស៊ី

៧៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាចងចាំមិនភ្លេចនូវការពលីជីវិតមន្ត្រី២រូបរបស់ជប៉ុន នៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ «អ៊ុនតាក់» នៅកម្ពុជា

៨៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនអះអាងថា សង្រ្គាមជាមួយរុស្ស៉ី អាចនឹងបញ្ចប់នៅត្រឹមខែឧសភា

៩៖ អគ្គរដ្ឋទូតជប៉ុន ស្ងើចសរសើរយ៉ាងខ្លាំងដល់កម្ពុជា ដែលជំនះបានអតីតកាលប្រកបដោយសោកនាដកម្ម ហើយចូលរួមយ៉ាងសកម្មជួយសហគមន៍អន្តរជាតិ

១០៖ លោក ចូ បៃដិន មានផែនការជួបមេដឹកនាំ NATO ក្នុងទីក្រុងព្រុចសែល ដើម្បីពិភាក្សាពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

១១៖ សម្តេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំពីការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់ការស៉ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៉ើបអង្កេត

១២៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើឱ្យសភាអូសបន្លាយច្បាប់អាជ្ញាសឹក រហូតដល់ចុងខែមេសា ខណៈសង្រ្គាមនៅតែបន្ត

១៣៖ អតីតបាតុករ៣នាក់ទៀត ស្នើក្រសួងការងារអន្តរាគមន៍ឱ្យនៅក្រៅឃុំ ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ ហើយសន្យាថា មិនតវ៉ាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈទៀតឡើយ

១៤៖ ប្រមុខ UN ព្រមានថាសង្រ្គាមនៅអ៊ុយក្រែន នឹងបំផ្លាញដល់សន្តិសុខស្បៀងអាហារពិភពលោក

១៥៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦-២២ ខែមីនា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

១៦៖ ថៃ៖ មនុស្ស ១៩,៧៤២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧០នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៧៥៧,២០៥នាក់ (គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២)

១៨៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៧,២៦៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣២៦នាក់ស្លាប់ ក្នុង១ថ្ងៃ

១៩៖ អារ៉ាប៊ីសាអូឌីត អញ្ជើញប្រធានាធិបតីចិន ស៉ី ជិនពីង ទៅបំពេញទស្សនកិច្ចផ្លូវការ, នេះបើតាមកាសែត Wall Street Journal

២០៖ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ១៩ថ្មីៗ លើស៣០០,០០០នាក់ រយៈពេល៤ថ្ងៃជាប់ៗគ្នា

២១៖ ជប៉ុនប្រកាសដាក់ទណ្ឌកម្មលើជនជាតិរុស្ស៉ី ចំនួន១៧នាក់ទៀត

២២៖ សង្រ្គាមអ៊ុយក្រែន៖ អ្វីទៅជាចេតនារបស់រុស្ស៊ី នៅពីក្រោយការវាយប្រហារតាមផ្លូវអាកាស នៅមាត់ទ្វារផ្ទះ NATO?

- ព័ត៌មាន Fresh News Plus

១៖ Apple បញ្ចេញ iOS ជំនាន់ថ្មី ដែលអនុញ្ញាតឱ្យដោះសោជាមួយមុខងារ Face ID មិនចាំបាច់ដោះម៉ាស

២៖ Foxconn និងអារ៉ាប៊ីសាអូឌីត គ្រោងសហការគ្នាសាងសង់រោងចក្រដែលមានតម្លៃ៩ពាន់លានដុល្លារអាមេរិក

៣៖ JD.com បង្ហាញពីការខាតបង់ប្រចាំឆ្នាំលើកដំបូងក្នុងរយៈពេលបីឆ្នាំចុងក្រោយ

៤៖ តារាល្បី Pete Davidson នឹងក្លាយជាអ្នកដំណើរបន្ទាប់ ទៅកំសាន្តនៅលើលំហអាកាស តាមរយៈក្រុមហ៊ុន Blue Origin របស់ Jeff Bezos

៥៖ Real Madrid មាន ១០ពិន្ទុដាច់កំពូលតារាង La Liga ក្រោយស៊ុត ៣គ្រាប់លើក្រុម Mallorca

៦៖ ការលក់ក្លិប Chelsea ត្រូវបានគេរំពឹងថា នឹងអាចធ្វើឡើងនៅចុងខែនេះវិញ

៧៖ ម្ចាស់ជើងឯក F1 កីឡាករ Hamilton នឹងប្តូរឈ្មោះថ្មី ដើម្បីផ្តល់កិត្តិយសចំពោះអ្នកម្តាយ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)