(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរលោកស្រី ញ៉ែម សាខន ស ខេង ក្នុងឱកាស ដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ ដែលបានប្រព្រឹត្តទៅក្នុងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងលិខិតជូនពររបស់លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានបញ្ជាក់ដូចនេះថា « ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយក្នុងឱកាសបវរសួស្តី សិរីមង្គលមហាប្រសើរក្នុងថ្ងៃខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំរបស់ លោកជំទាវ ក្នុងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ និងអាយុយឺនយូរ»។

លោកកិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់ទៀតថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកស្រី ដែលជានិច្ចកាលក្នុងនាមជាឧត្តមភរិយាប្រកបដោយសង្គហធម៌ដ៏ជ្រាលជ្រៅ និងខ្ជាប់ខ្លួន បានរួមដំណើរនិងជាកម្លាំង ចលករ មួយយ៉ាងសំខាន់បំផុតក្នុងការជំរុញលើកទឹកចិត្តសម្តេចក្រឡាហោម ស ខេង ដើម្បីចូលរួមបំពេញបេសកកម្ម ជាប្រវត្តិសាស្រ្ត នូវបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ដណ្តើមបានមកវិញនូវសន្តិភាព និងស្ថិរភាពនយោបាយពេញផ្ទៃប្រទេស។

លោកស្រី តែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ដោយសទ្ធាជ្រះថ្លាបរិសុទ្ធ ដើម្បីកសាង អភិវឌ្ឍ សង្គមជាតិឲ្យរីកចម្រើនរហូតមក។

ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក គុណបុណ្យព្រះរតនត្រៃ កែវទាំងបី ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គប្រទាន ប្រោះព្រំ សព្ទសាធុការពរជ័យជូន លោកស្រី និងសម្តេចក្រឡាហោម ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕