(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៥ករណី ក្នុងនោះ ករណីប្រើប្រាស់៨ករណី, ដឹកជញ្ជូនរក្សាទុក១ករណី, ដាំដុះ១ករណី, ជួញដូរ១៥ករណី និងឃាត់ខ្លួនជនសង្ស័យ៧១នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៣៤៤ករណី ឃាត់មនុស្ស៣០៦៥នាក់ (ស្រី២៤០នាក់)៕