(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ផ្លាស់ប្តូរនូវទម្រង់ និងបច្ចេកវិទ្យាថ្មី នៅលើគេហទំព័រ ដើម្បីផ្ដល់ភាពងាយស្រួសដល់សាធារណៈជន ក្នុងការស្វ័យរកឯកសារផ្សេងៗបានកាន់តែស្រួល នេះបើយោងតាមទំព័រ Facebook របស់ក្រសួងដែលបានបង្ហោះនៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ក្នុងនោះដែរក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ប្រាប់ឱ្យសាធារណជន សាកល្បងប្រើប្រាស់តាមរយៈអាសយដ្ឋាន www.interior.gov.kh៕