(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៤.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៣,៣ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង៤ម៉ឺននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៦,១១២,៦៤៨នាក់ (ស្លាប់ ៤១,៣៨៥នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៩០០,១២៥នាក់ (ស្លាប់ ១៥២,៤៣៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៨៤៥,៦០១នាក់ (ស្លាប់ ៣៣,៨៩៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧១,២៩០នាក់ (ស្លាប់ ៥៧,៦២៥នាក់)
* ថៃ ឆ្លងចំនួន ៣,២០៦,៩៥៥នាក់ (ស្លាប់ ២៣,៧៨១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៩៤៨,៤៧៨នាក់ (ស្លាប់ ១,១៥៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០៦,២២៧នាក់ (ស្លាប់ ១៩,៤១១នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៦,៦៨៧នាក់ (ស្លាប់ ៦៤១នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៤,២១៣នាក់ (ស្លាប់ ៣,០៤៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១១៤,៣៧១នាក់ (ស្លាប់ ១៧០នាក់)៕