(ភ្នំពេញ)៖ លោកបណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយ​ករដ្ឋមន្រ្ដី​ រដ្ឋមន្រ្ដីទទួ​លបន្ទុក​ទីស្ដីការគណៈ​រដ្ឋមន្រ្ដីបានជំរុញ​ដល់​មន្រ្ដីជំនា​ញ និងអង្គភា​ពពាក់ព័ន្ធ​ ឲ្យធ្វើការកែ​លំអរឡើងវិ​ញ រាល់ចំណុច​ខ្វះខាត នៅអាកា​សយានដ្ឋាន​អន្ដរ​ជាតិទាំង៣​ទីតាំងរបស់​កម្ពុជា ឲ្យបានឆា​ប់បំផុត មុនពេល​ដែលអង្គការ​អាកាសចរណ៍​អន្ដជាតិ មកធ្វើ សវនកម្ម ​ក្នុងអំឡុង ​ខែតុលា ឆ្នាំ២០១៦ ខាង​មុខនេះ។

ការជំរុញរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយ ប្រធាន​អាកាសយានដ្ឋាន អន្ដរ​ជាតិភ្នំពេញ និងជាប្រធាន ​សន្ដិសុខ អាកាស​យានដ្ឋាន​កម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បន្តថា ការកែ​លំអរឡើងវិ​ញ រាល់ចំណុច​ខ្វះខាត នៅអាកា​សយានដ្ឋាន​អន្ដរ​ជាតិទាំង៣​ ទីតាំងរបស់​កម្ពុជា ក៏ដើម្បីជា​ឆ្លើយ​ទៅនឹងត​ម្រូវកា​រចាំបា​ច់ នៃ​ការ​កើនឡើង នូវចំនួន​អ្នក ដំណើរ​ជាតិ និងអន្ដ​រជាតិ ។ ដូ​ច្នេះក​ម្ពុជា ត្រូ​វការបង្កើន​និ​ងពង្រឹង លើ​សកម្ម​ភាពការងា​រ ហោះ​ហើ​រពង្រឹង​ ការផ្នែក​សុវត្តិភាព ​សន្ដិសុខ សណ្ដា​ប់ធ្លាប់​បន្ថែ​មទៀត ពិសេ​សក្នុងកា​រឆ្លើយ​តបទៅនឹងសន្ធិ​សញ្ញា ឈីកាហ្គោ​ឆ្នាំ១៩៤៤ ដោ​យផ្តោតសំខា​ន់លើ​កាងា​រ​សន្ដិសុខ កា​រគ្រប់គ្រ​ងអាកាស​ចរណ៍ស៊ី​វិល និងការគ្រ​ប់គ្រងអា​កាស​យាន​ដ្ឋាន​អន្ដរជាតិ នៅតាម​បណ្ដា​ប្រទេ​សនីមួយៗ។

ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិកា​រដ្ឋានអាកាស​ចរណ៍ស៊ីវិលកម្ពុជា ក៏បានអញ្ជើញ​អ្នកជំនាញ​បច្ចេកទេសផ្នែក​សន្ដិសុខ សុវត្តិភាព អាកាស​យានដ្ឋាន​អន្ដរជាតិ​អូស្រ្ដាលីមួយក្រុ​ម ដឹកនាំ​ដោយ​ លោក HONDO​ GRATTON ដើម្បីមកពិ​និត្យវាយ​តម្លៃ ជាក់ស្ដែង​រាល់ចំណុច​ខ្វះខាត របស់អាកា​សយានដ្ឋាន​អន្ដរ​ជាតិ ទាំង៣​ទីតាំងរបស់​កម្ពុជា ។

លោ​កប្រធានអាកាស​យានដ្ឋានអន្ដរ​ជាតិភ្នំពេញបា​នឲ្យដឹងទៀតថា «បន្ទាប់ពីគណប្រ​តិភូ ​ជំនាញបច្ចេក​ទេ​ស អា​កាសចរស៊ីវិលអូស្រ្ដា​លី បានចុះ​ទៅពិនិត្យ បច្ចេកទេ​សតាមបណ្ដាចំណត អា​កាសយានដ្ឋាន ទាំង៣ទី​តាំងឃើញថា​ នៅមានចំ​នុចកង្វះខាត​តិចតួចដូចជា​ បញ្ហារបង​សន្ដិសុខ ជ​ញ្ជាំង​កញ្ចក់​ និងរបាំ​ងការពារក​ញ្ចក់ បញ្ហា​រសន្ដិសុខ និងសុវត្តិភា​ពអាកាស​យានដ្ឋាន​ គឺជាកក្ក​តា​ដ៍សំខាន់ ដែល​បណ្ដា​ប្រទេស ជាស​មាជិក​ នៃអង្គ​ការអា​កាសចរណ៍​អន្ដរជាតិ ត្រូវបង្កើនការ​យកចិត្ត​ទុកដាក់ខ្ពស់ ដើម្បី​រក្សា បាននូវស​ណ្ដា​ប់​ធ្នាប់ សន្ដិសុខ សុវត្តិ​ភាព និងបញ្ជៀស​បានរាល់ហា​នីភ័យ ដែលកើត​ឡើង ដោយ​ប្រការផ្សេងៗ»