(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២១ករណី ក្នុងនោះ ករណីប្រើប្រាស់១១ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី, ជួញដូរ៦ករណី និងឃាត់ខ្លួនជនសង្ស័យ៦៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៣១៩ករណី ឃាត់មនុស្ស២៩៩៤នាក់ (ស្រី២៣៨នាក់)៕