(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផល នៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូល ដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្ដរជាតិ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាចំនួន២លើក និងវេទិកាតុលមូល ចំនួន១។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយ បណ្ដុះបណ្ដាល លើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធន៍ ពីការអនុវត្តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់មន្ដ្រី បុគ្គលិក នៃក្រសួងស្ថាប័នត្រួតពិនិត្យនានា ដែលមានតួនាទីត្រួតពិនិត្យបុគ្គលរាយការណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ និងដើម្បីឆ្លើយតបនឹងអនុសាសន៍របស់ក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក ស្ដីពីការសម្អាតប្រាក់ (APG)។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន៖