(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ DBST ប្រវែង៣ពាន់ម៉ែត្រនៅក្នុងសង្កាត់កំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានថ្លែងថា សុខសន្តិ ភាពគឺជាជម្រើសទី១ ដែលប្រជាពលរដ្ឋចង់បាន។

លោកបន្តថា មានសុខសន្តិភាព ទើបមានការអភិវឌ្ឍ ហើយមានផ្លូវគឺមានក្តីសង្ឃឹម ដែលនេះគឺជាការយកចិត្តទុកដាក់កសាងប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកការដ្ឋានជួសជុលផ្លូវកៅស៊ូថ្មី DBSTឡើងវិញប្រវែង៣ពាន់ម៉ែត្រឆ្លងកាត់ភូមិចំនួន៣ នៅក្នុងសង្កាត់កំពង់ឆ្នាំង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរ ងាយស្រួលឡើងវិញ បន្ទាប់ពីផ្លូវមួយខ្សែនេះបានរងការខូច ខាតដោយជំនន់ទឹកភ្លៀងកន្លងមក។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន ចូលរួមជួយដាក់លូនៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីរំដោះទឹកភ្លៀងកុំឲ្យលិចលើផ្លូវ ដែលនាំឲ្យផ្លូវកៅស៊ូរងការខូចខាត ដែលនាំឱ្យប្រើប្រាស់មិនបានយូរអង្វែង។ ដោយឡែក ក្រោយធ្វើផ្លូវកៅស៊ូនេះរួចរដ្ឋបាលខេត្ត នឹងដាំដើម ក្ងោកនិងរៀបការ៉ូការ៉ូឡាតាមចិញ្ចើមផ្លូវ ដើម្បីប្រែក្លាយក្រុងកំពង់ឆ្នាំង មានសុភ័ណភាពល្អទាក់ទាញភ្ញៀវទេសចរ លេងកំសាន្ត។

នៅក្នុងពិធីនេះដែលលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ក៏បានឡើងរាយការណ៍ឲ្យដឹងថា ផ្លូវកៅស៊ូមួយខ្សែដែលត្រូវជួសជុលថ្មីឡើងវិញនេះ មានប្រវែង៣ពាន់ម៉ែត្របាតក្រោ ម ៨ម៉ែត្រ ខ្នងលើចាក់កៅស៊ូ DBST មានទទឹង៥ម៉ែត្រ ឆ្លង កាត់៣ភូមិ គឺដំណាក់ពពូល ភូមិស្រែព្រីង និងភូមិត្រពាំងចិក្សា ក្នុងសង្កាត់កំពង់ឆ្នាំង ជាថវិការបស់រដ្ឋបាលខេត្តកំពង់ ឆ្នាំង។

ក្នុងនោះដែរ នៅតាមចិញ្ចើមផ្លូវខាងក្រោយមន្ទីរពេទ្យខេត្ត និងខាងក្រោយសាលាបំពេញវិជ្ជារៀបរយខេត្ត ក៏មានសំណង់អនាធិបតេយ្យមួយចំនួនសាងសង់លើចិញ្ចើមផ្លូវផងដែរ ដែលត្រូវតែចូលរួមក្នុងការជួសជុលផ្លូវខាងលើនេះទាំង អស់គ្នា។

លោកអភិបាលក្រុងកំពង់ឆ្នាំង អំពាវនាវដល់ក្រុមហ៊ុនអគ្គិសនីក្រុមហ៊ុនខ្សែកាប និងក្រុមហ៊ុនទឹកស្អាតមេត្តាសហ ការត្រួតពិនិត្យមើលខ្សែភ្លើង ខ្សែកាប និងទុយោទឹកស្អាតរបស់ខ្លួនដែលមានការពាក់ព័ន្ធ ដើម្បីឲ្យដំណើរការជួសជុលផ្លូវកៅស៊ូខាងលើនេះទទួលបានជោគជ័យ។ ចំណែកប្រជា ពលរដ្ឋ រស់នៅតាមដងផ្លូវខាងលើនេះ ត្រូវចូលរួមដាក់លូ ដែ លមានមុខកាត់ ៦តឹក នៅតាមមុខផ្ទះរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនេះ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានចូលរួមសាកសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារជូនប្រជាពលរដ្ឋ ចំនួនជាង១០០គ្រួសារ ជាមួ យលោលអភិបាលខេត្ត និងក្រុមការងារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូ , ទឹកត្រីមួយយួរ , ទឹកស៉ីអ៉ីវមួយយួរ និងថវិកា ៣ម៉ឺនរៀល។ ចំណែកស្ត្រីមេម៉ាយចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕