(ភ្នំពេញ)៖ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានផ្ញើលិខិតមួយចូលរួមរំលែកទុក្ខជាមួយ ឧកញ៉ា អ៉ឹង ប៊ុនហូវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុករបស់ ឧកញ៉ា អ៉ឹង ប៊ុនហូវ កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតនេះឯកឧត្តម ងី តាយី មានសេចក្តីក្រៀមក្រំ និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភ លឹម ឈុន ត្រូវជាឪពុកបង្កើត បានទទួលមរណភាព។

ឯកឧត្តមបានបញ្ជាក់ថា៖ «ក្នុងឱកាសដ៏សោកសង្រេងនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព។ មរណភាព មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន គឺជាការបាត់បង់ស្វាមី ឳពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុត របស់ក្រុមគ្រួសារ និងជាការបាត់បាត់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានរួមចំណែកទាំង កម្លាំងកាយ ចិត្ត និងធនធានជួយកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងវិស័យព្រះពុទ្ធ សាសនា»

ឯកឧត្តម ងី តាយី សូមឧទ្ទិសបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធរបស់ មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕