(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៤៥នាក់ ក្នុងនោះករណីនាំចូលចំនួន៣០នាក់ និងឆ្លងក្នុងសហគមន៍១១៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣២៤នាក់ និងគ្មានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,២១៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៩,២៩២នាក់, ស្លាប់សរុបចំនួន ៣,០៤៧នាក់៕