(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែឧសភានេះ បានចេញប្រកាសតែតាំង មុខតំណែងដល់មន្ត្រីរាជការចំនួន៦រូប។

មន្ត្រីដែលទើបតែតាំងមុខតំណែងថ្មីទាំង៦រូបរួមមាន៖

1-កញ្ញា នូសុវត្ថិ ចាន់វត្តី ជាអនុប្រធាននាយកដ្ឋាន អភិវឌ្ឍសេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្តរជាតិ នៃអគ្គនាយកដ្ឋានរដ្ឋបាល

2-លោកស្រី ទូច គឹមពៅ ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

3-លោក ថុល ឌីណា ជាអនុប្រធាននាយកដ្ឋានអភិរក្សសុរិយោដី នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ

4-លោក ឈុន សុខសាន្ត ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់ នៃអគ្គនាយដ្ឋានសំណង់

5-លោក ហាក់ លីណា ជាអនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ

6-លោក ហេ ផាន់នី ជាអនុប្រធានការិយាល័យបច្ចេកទេស និងត្រួតពិនិត្យ ចំណុះនាយកដ្ឋានសំណង់នៃអគ្គនាយកដ្ឋានសំណង់ ៕