(ភ្នំពេញ)៖ ជនជាតិអង់គ្លេសម្នាក់ បានអង្គុយស្លាប់នៅក្នុងម៉ាតស្ថានីយ៍សាំងតេលា នៅម៉ោង១០៖៣០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ៦៨ ក្រុមទី៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែង រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបរទេសខាងលើ មកអង្គុយក្នុងម៉ាតហូបអាហារដូចសព្វដង ក៏ប៉ុន្ដែគាត់បាននិយាយប្រាប់កូនម្ចាស់ម៉ាតថា មិនស្រួលខ្លួនមាន​អការៈឈឺ​ក្បាល រួចបានហៅទឹកសុទ្ធ១ដប និងនំភីហ្សារ​១មក អង្គុយហូបលុះ ដល់ម៉ោងកើតហេតុកូន​ម្ចាស់ហាងឃើញ​មិនស្រួល ក៏ហៅរថយន្តសង្គ្រោះមក លុះពេលរថយន្ដសង្គ្រោះ​មកដល់ក៏​ខាងពេទ្យ​ជំនាញបានបញ្ជាក់ប្រាប់ថា គាត់បានស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចមូលដ្ឋាន​បានប្រាប់ឱ្យដឹងថា ជនបរទេសខាងលើមានឈ្មោះ WARNER ​PAUL ANTHONY ​BRITISH​ CITIZEN អាយុ៦១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៧០៧៧៤៦១១៧ ស្នាក់នៅផ្ទះជួលលេខ១៥២ ផ្លូវ៩០៧ ក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់​ទង់ទៅកាន់ស្ថានទូត ដើម្បីពិនិត្យ និងធ្វើការតាមនីតិវិធី៕