(បន្ទាយមានជ័យ)៖​ ស្ត្រីខ្មែរជាលក់ភេសជ្ជ: នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃម្នាក់ ត្រូវបានជនមិនស្គាល់មុខ២នាក់ ពាក់មួកនិងបិទមុខ ដូចនិនចារចាប់ចូលរថយន្ត​ ដោយមិនដឹងពីមូលហេតុ​ ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងម៉ោង៧៖៣០នាទីព្រឹក​ ថ្ងៃទី៣​ ​ខែឧសភា​ ឆ្នាំ២០១៦ចំណុចផ្លូវស៊យសាលាដែង ខាងក្រោយហាងមានយីហោ «អឹមអឹម» ក្នុងផ្សារោងក្លឿរប្រទេសថៃ។

បើតាមប្តីរបស់ស្ត្រី​រងគ្រោះ​ ឈ្មោះ​ សាន់ វិទូ ភេទប្រុស អាយុ២៧ឆ្នាំ​បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់ខ្លូន ដែលត្រូវជនមិនស្គាល់ ចាប់យកទៅនោះឈ្មោះ ជ័យ​ សុភ័ណ​ ភេទស្រី​ អាយុ​​២៧ឆ្នាំ​ រស់នៅ​ក្រុងសិ​រីសោភ័ណ​​​មុខរបរលក់ដូរ នៅកន្លែងកើតហេតុនេះតែម្តង។

ប្តីរបស់ស្ត្រីរងគ្រោះបានបន្តទៀតថា នៅមុនកើតហេតុគឺ ប្រពន្ធខ្លួន​បានមកកន្លែងលក់ដូរដូចសព្វដង លុះថ្ងៃកើតហេតុ ​​គឺស្ត្រីរងគ្រោះបានមកដល់កន្លែង​ប្រហែលជា១០នាទី ក៏មានជនសង្សយ័ចំនួន២នាក់ខាងលើ បានបើករថយន្តមកឈប់រួចអង្គុយនិយាយលេង នៅកន្លែងកើតហេតុបានមួយសន្ទុះ ក្រោយមកជនមិនស្គាល់មុខ ខាងលើបានដើរទៅទិញទឹកសុទ្ធ១ដប ពីស្ត្រីរងគ្រោះកំពុងតែលក់ស្រាប់តែភ្លាមៗនោះ ជនមិនស្គាល់មុខទាំង២ខាងលើ បានចាប់ស្ត្រីជាអ្នកលក់ដាក់បញ្ចូល ក្នុងរថយន្តរួចបើក រថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។

អ្នកឃើញហេតុការណ៍​បានឲ្យដឹងថា ​ជនសង្សយ័មានពាក់មួក និងបិទមុខដូចនិនចារ ប៉ុន្តែ៤-៥ថ្ងៃមុន គេបានឃើញជនសង្ស័យ​ខាងលើឧស្សាហ៍ មកអង្គុយនិយាយលេងជាមួយស្រ្តី​រងគ្រោះនេះណាស់។ ក្រោយពីកើតហេតុគេឃើញ មាន​សមត្ថកិច្ចថៃចុះមកត្រួតពិនិត្យ ​និងកំណត់មុខសញ្ញា​ តែយ៉ាងណាពុំទាន់ដឹងថា ជនសង្ស័យ២នាក់នោះ​ជាជនជាតិថៃ​ ឬជនជាតិខ្មែរឡើយ​។

សូមបញ្ជាក់ថា​ ករណីខាងលើនេះ​តាំងពីម្សិលមិញ​ ភ្នាក់ងារ Fesh News បានទូរស័ព្ទទាក់ទង​ និងសាកសួរព័ត៌មានបន្ថែម​ បែរជា​ខាងអគ្គកុងស៊ុល​ប្រចាំខេត្តស្រះកែវ ឆ្លើយអត់ដឹងទេ ចាំសួរគេសិន៕​