(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក ហ្សាហ៉ីរូឌីន បាបា សាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម។ ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងការបរទេស៕