(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន២៣៨នាក់ ក្នុងនោះករណីនាំចូលចំនួន២៤នាក់ និងឆ្លងក្នុងសហគមន៍២១៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣១២នាក់ និងស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៣,៥០១នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៧,៩៩៥នាក់, ស្លាប់សរុបចំនួន ៣,០៤៤នាក់៕