(ភ្នំពេញ)៖ ដំណឹងពិសេសសម្រាប់អ្នកមានលុយតិច ហើយចង់បានផ្ទះដែលមានស្តង់ដារគុណភាពខ្ពស់ សម្ភារៈសំណង់ស្របតាមមាត្រដ្ឋានត្រឹមត្រូវ តម្លៃផ្ទះសមរម្យ គឺអាចរកទិញបាននៅបុរី «សម្បត្តិ មានហេង៣» ដើម្បីក្លាយជាម្ចាស់ផ្ទះដ៏ប្រណិតក្នុងបុរីយើងខ្ញុំ អតិថិជនគ្រាន់តែកក់ប្រាក់ដំបូងត្រឹមតែ ៥.២២២ដុល្លារ នោះក្រុមហ៊ុននឹងបញ្ចុះតម្លៃជូនជាពិសេស ៥.២២២ដុល្លារ វិញភ្លាមៗ។

ដើម្បីចូលរួមអបអរសាទរ «ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ» ខាងមុខនេះ អតិថិជនដែលបានកក់ប្រាក់ទិញផ្ទះនៅ បុរី «សម្បត្តិ មានហេង៣» នឹងទទួលបានទូរស័ព្ទដៃ iPhone 6s Plus មួយគ្រឿងភ្លាមៗ ព្រមទាំងទូរតាំងទូរទស្សន៍ និង ទូរចង្ក្រានលើក្រោមមួយឈុតដោយឥតគិតថ្លៃថែមទៀតផង។

បុរី «សម្បត្តិ មានហេង៣» មានលក់ផ្ទះល្វែង (E0,E1) វីឡាកូនកាត់ (E0,E1,E2) វីឡាភ្លោះ (E0,E1,E2) បែបទំនើបទាន់សម័យ និងស៊ីវិល័យដែលអមទៅដោយសួនលំហែរកាយ ព្រមទាំងមានក្លឹបហាត់កីឡា កំពស់៤ជាន់ផងដែរជាមួយតម្លៃចាប់ពី៧៩,៥០០ឡើងទៅ។

អតិថិជនអាចទិញផ្ទះបង់រំលស់ក្នុងបុរីយើងខ្ញុំតាមរយៈកម្ចីពីធនាគារ ភ្នំពេញពាណិជ្ជ ដែលផ្តល់កម្ចីរយៈពេលវែងរហូតដល់១៥ឆ្នាំ ក្នុងអត្រាការប្រាក់ ០.៨៣% ក្នុងមួយខែ និងកម្ចីបានរហូតដល់ ៧០% នៃតម្លៃផ្ទះ។ ទីតាំងដ៏ពិសេសនៃគម្រោងទី១នេះ គឺស្ថិតនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោកអ្នកចំណាយពេលធ្វើដំណើរត្រឹមតែរយៈពេល៥ទៅ១០នាទី ពីស្ពានភ្លោះព្រះមុន្នីវង្ស នឹងទៅដល់បុរី «សម្បត្តិ មានហេង៣»

អស់លុយតិច អាចទិញបានផ្ទះក្នុងទីតាំងល្អ រួមទាំងមានគ្រឿងបរិក្ខារស្រាប់! ពិសេសយ៉ាងនេះ គឺមាននៅតែបុរី «សម្បត្តិ មានហេង៣» តែប៉ុណ្ណោះ! សូមអញ្ជើញលោកអ្នកមកទស្សនាផ្ទះគំរូ និងការដ្ឋានកំពុងសាងសង់ឥឡូវនេះ។
ទីតាំងការិយាល័យកណ្តាល៖ អគារលេខ៣៩ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខវិទ្យាល័យច្បារអំពៅ)។
ព័ត៌មានលម្អិត៖ 095 333 100/ 095 333 920/ 070 333 920
Facebook: http//www.facebook.com/boreysmh
បុរី សម្បត្តិ មានហេង នាំមកនូវភាពកតញ្ញូ ភាពកតញ្ញូរំលត់នូវនិស្ស័យកម្ម