(ព្រះសីហនុ)៖ Camhomes បានប្រុងប្រៀបរួចស្រេច សម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាជាមួយនឹងខុនដូ D’Seaview នៅខេត្ត ព្រះសីហនុ។ D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ទីមួយរបស់ Camhomes នៅក្នុងប្រទេសកម្ពុជា ហើយ ក្រុមហ៊ុនសិង្ហបុរីមួយនេះកំពុងតែឈានទៅមុខជាលំដាប់ ដោយអាចធានាបាននូវភាពវិជ្ជមានរបស់ D’Seaview នៅក្នុងទីផ្សារអចលនទ្រព្យ។

D’Seaview គឺជាខុនដូដែលមានការរស់នៅសម្បូរបែបដំបូងគេ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវភាពទាន់ សម័យក្នុងការរស់នៅ ហើយមានភោជនីយដ្ឋាន ផ្សារទំនើប និងសណ្ឋាគារល្អប្រណិតនៅទីតាំងតែមួយ។ D’Seaview ផ្តល់ជូននូវកន្លែងរស់នៅ ដែលមានធម្មជាតិល្អអមដោយរុក្ខជាតិ ឆ្នេរខ្សាច់ ហើយនិងភាពស្ងប់ស្ងាត់ ចាកឆ្ងាយពីភាពរញ៉េរញ៉ៃ សំលេងរំខាន និងភាពតប់ប្រមល់នៃពិភពខាងក្រៅ។

ស្រមៃថាអ្នកកំពុងតែនៅក្នុងសួនធម្មជាតិដ៏ស្រស់បំព្រង មានកន្លែងលេងសម្រាប់កុមារ មានកន្លែងហាត់ប្រាណដ៏ទំនើប ហើយពិសេសជានេះទៅទៀតគឺមានអាងហែលទឹក និងកន្លែងអាំងសាច់ ។ D’Seaview នាំមកនូវ របៀបរស់ដែលកំពុងពេញនិយមមកប្រទេសកម្ពុជា ហើយក៏ជាកនិមិត្តរូបនៃការរស់នៅដ៏ទំនើបថ្មីបំផុត។

អ្វីដែលឈានមុខគេមួយទៀតនោះ Camhomes គឺជាក្រុមហ៊ុនដែលផ្តល់សេវាដល់អតិថិជនបានចំណាត់ថ្នាក់ ល្អជាងគេ។ នោះគឺការផ្តល់ឲ្យអតិថិជនដែលបានចុះឈ្មោះទិញខុនដូ នូវឱកាសទទួលបានការអញ្ជើញជាភ្ញៀវ ពិសេស (VIP) នៅក្នុងកម្មវិធីតាំងបង្ហាញអចលនទ្រព្យ ហើយជាងនេះទៅទៀត និងមានឱកាសទទួលបានការបញ្ចុះ តម្លៃនៅពេលដែលកក់ខុនដូណាមួយពីក្រុមហ៊ុន។

ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលចង់បានការរស់នៅដោយសម្បូរបែប Camhomes ទើបតែបានដាក់កម្មវិធីផ្តល់ជូនពិសេស គឺរាល់អតិថិជនដែលកក់ទីតាំងពាណិជ្ជកម្មនៅ D’Seaview នឹងទទួលបានកន្លែងស្នាក់នៅមួយកន្លែងដោយឥតគិតថ្លៃ ដែលនេះគឺជាកម្មវិធីដំបូងគេនៅកម្ពុជា។

ប្រសិនបើអ្នកកំពុងគិតថា ចង់ធ្វើជាម្ចាស់ផ្ទះដែលមានគុណភាពខ្ពស់ ដែលមានតំលៃសមរម្យ លោកអ្នកអាចទៅ ចូលរួមកម្មវិធី Roadshow របស់ Camhomes នៅផ្សារទំនើប AEON Mall ចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 15 ឧសភា ដើម្បីទទួលបានតម្លៃពិសេស ក៏ដូចជារង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ឬ លោកអ្នកអាចទៅកាន់ការិយាល័យ នៅអគារកាណាឌីយ៉ា ក្រុងភ្នំពេញ ឬ ខេត្តព្រះសីហនុ។ សូមទំនាក់ទំនងមក កាន់លេខ 023 985 828 / 097 768 9090 សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.mycamhomes.com