(តួកគី)៖ ជាការបើកទំព័រសប្តាហ៍ថ្មី សភាជាតិនៃប្រទេសតួកគី បានបើកកិច្ចប្រជុំដ៏ក្តៅគគុកមួយ ស្តីពីការអនុម័តលើសេចក្តីព្រាងច្បាប់ ដែលអាចដកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រណាក៏ដោយ ដើម្បីទទួលការកាត់ទោសតាមច្បាប់ នៅពេលមានការប្រព្រឹត្តខុសច្បាប់ណាមួយ ក៏ប៉ុន្តែកិច្ចពិភាក្សា នោះបានឈានទៅរកការវាយតប់គ្នា យ៉ាងអាណាធិបតេយ្យទៅវិញ។ នេះបើតាមការផ្សាយរបស់ Sky News ចេញផ្សាយនៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

តាមពិតទៅកិច្ចពិភាក្សានោះ បានធ្វើឡើងតាំងពីថ្ងៃទី០២ ខែមេសា ដើមសប្តាហ៍នេះម្ល៉េះ ប៉ុន្តែវីដេអូ ស្តីពីការវាយតប់គ្នាដ៏គួរឲ្យអាម៉ាស់ របស់តំណាងរាស្ត្រនៃគណបក្សប្រឆាំង និងបក្សកាន់ អំណាចនៅក្នុងសភា ដែលជាស្ថាប័នប្រិក្សាច្បាប់កំពូល របស់រដ្ឋតួកគីនោះ ទើបតែត្រូវបានបែកធ្លាយកាលពីប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។

ចង់ដឹងវាគួរឲ្យហួសចិត្តយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖